និពន្ធដោយ : ជេន រក្សា Jane Raksa
រៀងរាល់ពេលរសៀល ខ្ញុំទៅរៀនភាសាអង់គ្លេសសាលាឯកជនមួយដូចរាល់ដង... ស្រាប់តែចម្លែកអីថ្ងៃនេះមានសិស្សថ្មីម្នាក់ចូលមករៀនដែរ, អ្វីដែលគួរឲ្យអស្ចារ្យនោះ គឺជាសិស្សស្រីហើយថែមទាំងស្អាតសមល្មមថែមទៀត... អ្វីដែលគាប់ជួនទៅទៀត អាមួយដែលអង្គុយជិតខ្ញុំនោះជាសិស្សកម្ជិលបានឈប់រៀនបាត់ហើយ ជាហេតុធ្វើឲ្យកៅអីជាប់ខ្ញុំទំនេរ... លោកគ្រូក៏ឲ្យនាង មកអង្គុយជិតខ្ញុំ... ហាហាហ បែកញើសជោគខ្នងបានស្រីស្អាតអង្គុយជិត...
លោកគ្រូបានឲ្យធ្វើលំហាត់នៅក្នុងសៀវភៅ ចៃដន្យអីនាងជាសិស្សថ្មីមិនទាន់បានទិញសៀវភៅ លោកគ្រូបានឲ្យនាងធ្វើលំហាត់ជាមួយខ្ញុំ... កិច្ចសន្ទនាបានចាប់ផ្តើម...
ខ្ញុំ : យើងឈ្មោះអីដែរ ??
រដ្ឋា : ឈ្មោះរដ្ឋា...
ខ្ញុំ : អូហ៎... ខ្ញុំឈ្មោះរក្សា... តោះធ្វើលំហាត់នេះទៅ...
នាងញញឹមហើយក៏ចាប់ផ្តើមធ្វើលំហាត់ជាមួយខ្ញុំ... ពិតជាយល់ការណ៍មែនខ្ញុំ មិនហ៊ានសួរគេច្រើន ខ្លាចគេថាខ្ញុំញែរគេ ហើយបានធ្វើចារិកប្រុសស្អាតទៀត, ម្យ៉ាងខ្លាចគ្រូស្តីឲ្យផង ក៏ចេះតែទ្រាំធ្វើលំហាត់ទៅ...
មួយសន្ទុះក្រោយមក... នាងក៏ឆ្លៀតសួរខ្ញុំវិញ... (ហេហេហ ចារិកប្រុសស្អាតបានផល... )
រដ្ឋា : យើងចូលរៀននៅហ្នឹងយូរហើយឫនៅ ??
ខ្ញុំ : បាទចូលរៀនយូរដែរហើយ... លាយឡំនឹងស្នាមញញឹមតិចៗ
រដ្ឋា : ចុះម៉េចបានសរសេរអង់គ្លេសខុសទាំងអស់ចឹង....??
អុញថាខ្មាស់គេៗគេមែន... រវល់តែអៀនហ្នឹងគេសរសេរខុសអស់... ខ្មាស់គេណាស់ខ្ញុំ... និយាយរួចរដ្ឋាទាញសៀវភៅយកទៅសរសេរឡើងវិញទាំងអស់... (ខ្មាស់គេអស់មួយសន្ទុះ) ពេលធ្វើលំហាត់ចប់ លោកគ្រូបានកែ ហើយបានបង្រៀនមេរៀនបន្ត ពេលលោកគ្រូបង្រៀន ខ្ញុំចេះតែលួចមើលមុខនាង... អូហូ ពិតជាអ្នកខំរៀនមែន នាងខំស្តាប់គ្រូពន្យល់យ៉ាងយកចិត្តទុកដាក់... ណាស់តា៎ខ្ញុំលួចមើលគេឡើងចង់ហ៊ារទឹកមាត់ហើយ... និយាយមិនទាន់ផុត គ្រោះចង្រៃបានមកដល់មែន លោកគ្រូឃើញហៅខ្ញុំស្តីឲ្យ បានខ្មាស់គេជាលើកទី២... ម្តងនេះលែងហ៊ានងើបមុខហើយខ្ញុំ...
រដ្ឋានាងឃើញខ្ញុំដូចនេះក៏សើច ហើយឱននិយាយមកកាន់ខ្ញុំថា :
រដ្ឋា : ខំរៀនតិចទៅប្រុសស្អាត...
ហាហាហ មួយឃ្លានេះខ្ញុំអៀនឡើងមុខក្រហមដូចប៉េងប៉ោះ... មិនបានតបទៅវិញទេបានត្រឹមញញឹមបែបអៀនប្រៀន... មិនទាន់បានអីផង ស្នូរកណ្តឹងរោទ៍បាត់... យីថ្ងៃនេះដូចជាលឿនខុសពីរាល់ដង... ដែលរាល់ដងមើលនាឡិកា ៥នាទីម្តងៗ... មុនហ្នឹងចេញទៅ នាងបានមើលមុខខ្ញុំសើចហើយបានចេញទៅ... ហាហាហ ជិះម៉ូតូមកផ្ទះវិញបណ្តើរញញឹមបណ្តើរ... ដូចជាមិនដែលមានអារម្មណ៍ចឹងសោះ...
អូហ៍ភ្លេច... រវល់តែនិយាយសាច់រឿងភ្លេចរៀបរាប់ពីខ្លួនឯង... ឆ្នាំនេះខ្ញុំអាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ មិនធ្លាប់មានសង្សារអីទេ, បេះដូងទទេរស្អាតចែសតែម្តង រៀងរៅសមល្មមអាចចាត់ទុកថាសង្ហារក្នុងចំនោមអ្នកអាក្រក់... ហាហាហ សម្បុរសគួរសម ប៉ុន្តែមើលបានតែពេលថ្ងៃអេហ៍...
លុះស្អែកឡើង....
ថ្ងៃនេះមុនទៅរៀនដូចជាចម្លែកជាងរាល់ដង ទាយទៅមើលចម្លែកត្រង់ណា...?? ប្រាកដជាគ្មានអ្នកណាទាយខុសហើយ... គឺសម្ងំតែងខ្លួនជាងរាល់ដង ដើម្បីឲ្យមើលទៅឃើញស្អាត... ចង្រៃអី វាបានអីស្អាតបើយើងវាអាក្រក់ស្រាប់នោះ... អូខេស្លេះត្រឹមហ្នឹង... តែងខ្លួនហើយរៀបចំទៅរៀនយ៉ាងប្រញាប់ប្រញាល់ដើម្បីកុំឲ្យខកពេល... ដូចជាលឿនជ្រុលទេដឹង គេចូលរៀនម៉ោង៥:៣០នាទី ឯងទៅដល់សាលាម៉ោង៤:៣០នាទី... មិនអីទេស ហេតុតាចង់ជួបគេ... ហាហាហ ម៉ោងចូលរៀនបានមកដល់ សិស្សគ្រប់គ្នាបានមកពេញថ្នាក់លើកលែងតែរដ្ឋាដួងចិត្តខ្ញុំ... ដូចជាមិនសូវស្រួលសោះតិចគេអត់មកទៅ... ម៉ោងចូលរៀនគន្លងផុតទៅ១០នាទី ខ្ញុំកាន់តែមិនស្រួលចិត្ត... មួយសន្ទុះក្រោយមកទើបឃើញនាងមកយ៉ាងត្រហេបត្រហប (យីចង់សរសេរហីុបហប) អារម្មណ៍ខ្ញុំបានធូរបន្តិច លាយឡំហ្នឹងការត្រេកអរ... នាងមកដល់សុំទោសលោកគ្រូហើយ បានអង្គុយចុះ... មើលទៅនាងបែកញើសពេញថ្ងាសដង្ហើមដកមិនចង់ដល់គ្នា ឃើញអញ្ចឹងខ្ញុំហត់ជំនួសនាង... ខ្ញុំឃើញអញ្ជឹងមិនទាន់ហ៊ានសួរនាងទេ ឲ្យនាងសម្រាកបាត់ហត់បន្តិចសិន (យល់សាច់ការណ៍ ហេហេ) ឃើញនាងបាត់ហត់ហើយ រៀបហារមាត់ហ្នឹងសួរហើយ នាងដឹងក៏ហារមាត់ឆ្លើយមកមុនថា ម៉ូតូបែកកង់បានមកយឺតអ៎... យីគិតទៅកូនគេឆ្លាតម៉ាចប់ហ្មងន៎ ល្ងង់តា៎ខ្ញុំ... ហើយពួកក៏យើងចាប់ផ្តើមរៀនទៅ...
ចរិក ឫកពាររបស់នាងធ្វើឲ្យខ្ញុំកាន់តែពេញចិត្តទៅៗ នាងសុភាពរាបសារ មិនចេះលេងខ្លួន ហើយថែមទាំងរៀនពូកែទៀត... ត្រូវម៉ាច់ហ្នឹងខ្ញុំតែម្តង គឺមិនចេះដើរលេងពាលាអាវាសែរអីទេ នៅតែផ្ទះហើយជួយធ្វើកិច្ចការឪពុក ម្តាយថែមទៀត ហើយអារឿងរៀនវិញមិនអួតទេ គឺស្ថិតនៅក្នុងលំដាប់ "អាពូកែរៀន" ប៉ុន្តែគ្មានចេះអីទេ...

ថ្ងៃនេះក្នុងថ្នាក់រៀនមិនសូវបាននៅជិតនាង ដូចម្សិលមិញសោះ ព្រោះនាងបានទិញសៀវភៅរួចបាត់ទៅហើយ... ស៊យមែន ដឹងចឹងទៅបណ្ណាគារសាលា ទិញយកឲ្យអស់កុំឲ្យនាងទិញបាន (ធ្វើមើលតា៎មានលុយច្រើនរាប់មិនអស់) ថ្វីត្បិតតែមិនមើលសៀវភៅមួយជាមួយគ្នាមែន តែអាសង្ហារខ្ញុំនូវតា៎អាចឆ្លៀតសួរនាំនាងម៉ាមាត់ម៉ា ក បាន... ល្បិចមហាកំពូលបាននឹកឃើញឡើង...
ខ្ញុំ : រដ្ឋាជួយពន្យល់ Grammar ខ្ញុំបន្តិចមក... ខ្ញុំដូចជាមិនសូវយល់សោះ... (តាមពិតទៅមិនយល់មែន ព្រោះគ្រូជនជាតិបរទេស មិនមែនពន្យល់ជាខ្មែរឯណាលោកអើយ...)
រដ្ឋា : Ok... ចាំញុមធ្វើលំហាត់ចប់សិន...
អីយ៉ា... បានផលហើយតា៎...
សំណាងអាក្រក់បានមកដល់ទៀតហើយ... រដ្ឋាបណ្តូលចិត្តមិនទាន់បានពន្យល់ផង គ្រូហៅឲ្យខ្ញុំឡើងទៅបំពេញឃ្លានៅលើក្តារខៀនឲ្យសិស្សទាំងអស់គ្នាមើលទៀត... (ខ្មាសគេ Mode : Actived) អត់ចេះគ្រូក៏ដេញចុះមកវិញ... មើលមុខរដ្ឋាសើចលែងសម... ឯរដ្ឋាវិញសើចខ្ញុំឡើងចុកពោះ... ហើយនាងក៏និយាយថា
រដ្ឋា : ចាប់ពីថ្ងៃហ្នឹងទៅ ត្រង់ណាមិនយល់ចាំសួរខ្ញុំមក ខ្ញុំជួយពន្យល់ណា...
អីយ៉ា... ហេតុការណ៍អាក្រក់ប្រែជាល្អវិញហើយតា៎... ហេហេហ តា៎ប៉ុណ្ណេះបានជិតស្និតជាមួយរដ្ឋាមួយកម្រិតទៀតហើយ... រវល់តា៎អណ្តែតអណ្តូងផង លោកគ្រូក្រលេកឃើញទៀត... កំពុងតា៎ខ្ញុងហ្នឹងខ្ញុំស្រាប់ផង... រះខ្ញុំម៉ាបង់ទៀត... ស៊យអើយស៊យ... លែងសូវហ៊ានទៀតហើយ...
៣-៤ អាទិត្យកន្លងផុតទៅ ខ្ញុំនិងរដ្ឋាកាន់តែមានភាពជិតស្និតទៅៗ ព្រោះយើងអង្គុយជិតគ្នាស្រាប់ ឯខ្ញុំវិញរៀងរអៀសខ្លួនដែលរៀនមិនសូវចេះដូចរដ្ឋា... ក៏តាំងចិត្តថាខំប្រឹងរៀនឲ្យពូកែម្តង... ពេលនៅផ្ទះក៏ចាប់កាន់សៀវភៅមើលធ្វើដូចបណ្ឌិតមកពីអង់គ្លេស... អូហ៎សាហាវ... ចៃដន្យអីម៉ាក់ដើរកាត់ក៏ឆ្លៀតសួរនាំពីរបីម៉ាត់
ម៉ាក់ : ម៉េចជិតប្រលងទៀតហើយហេស បានកាន់សៀវភៅហាលោកកូន...??
ខ្ញុំ : មិនមែនទេម៉ាក់ ខំរៀនទាន់ខ្លួននៅក្មេង... ហេហេហ
ម៉ាក់ : ចាត់ទុកថា ១ថ្ងៃនេះវានិយាយបានការណ៍ ១ថ្ងៃចុះ... គាត់ក៏ដើរហួសទៅ...
ខ្ញុំក៏ដឹងថារាល់ថ្ងៃខ្ញុំមិនសូវបានការប៉ុន្មានដែរ... ហាហាហ...
និយាយពីរឿងរដ្ឋាវិញ ស្គាល់នាងយូរហើយ មិនហ៊ានដាច់ចិត្តសុំលេខទូរស័ព្ទនាងសោះ... ចៃដន្យអីថ្ងៃនេះរកឃើញវិធីមួយ... ពេលមិនទាន់ចូលរៀន ខ្ញុំនឹងនាងអង្គុយនិយាយគ្នាលេងនៅក្នុងថ្នាក់ ខ្ញុំក៏ធ្វើរាវរកទូរស័ព្ទ ហើយក៏លាន់ម៉ាត់ថា...
ខ្ញុំ : អូហ៎... ស្រាច់បាត់ហើយភ្លេចទូរស័ព្ទនៅក្នុងបន្ទប់ទឹកនៅផ្ទះ... រដ្ឋាមានទូរស័ព្ទអេហ៎...?? ខ្ញុំខ្ចីខលទៅប្រាប់ម៉ាក់ខ្ញុំឲ្យគាត់យកទុកឲ្យខ្ញុំផង...
រដ្ឋា : ចា៎មានតា៎... ហាហាហ គម្រោងបានសម្រេចហើយ (ឈប់សិន...!! ចៃដន្យអី ម៉ាឡាស្រីធាត់ប្រចាំថ្នាក់ដើរកាត់ លឺខ្ញុំសួររដ្ឋាក៏លូកមាត់)
ម៉ាឡា : រក្សារកទូរស័ព្ទមែនអេហ៎ ?? ត្រូវហើយខ្ញុំប្រើ ០១៦ ដូចរក្សាឯងដែរយករបស់ខ្ញុំទៅខ្ញុំសល់លុយគេថែមក្នុងប្រព័ន្ធច្រើនណាស់...
រដ្ឋា : ចឹងក៏បានដែរខ្ញុំប្រើ ០១២ ហ្នឹងឆ្លងប្រព័ន្ធកុំឲ្យអស់លុយច្រើន...
ថាមែនមែន...!!! លោកម្ចាស់ប៉ាវអយុត្តិធម៌ចំពោះខ្ញុំណាស់... ខ្ញុំមើលមុខម៉ាឡាដូចចង់ស៊ីសាច់ទាំងរស់ ម៉ាឡាឃើញ យល់សាច់ការណ៍ក៏ដាក់មេប្រូចពីមុខខ្ញុំទៅ...
មកដល់ពេលកំពុងរៀន... ខ្ញុំនឹកមិនអស់ចិត្ត ក៏ដាច់ចិត្តសុំរដ្ឋាត្រង់ៗតែម្តង... (យីម៉ាថ្ងៃហើយមិនព្រមសុំទេវៃ... ឲ្យឯងខំប្រឹងសរសេរចុកដៃចង់ងាប់... )
ខ្ញុំ : រដ្ឋា ខ្ញុំសុំលេខទូរស័ព្ទរបស់រដ្ឋាឯងផងបានអេហ៎ ទុកពេលនៅផ្ទះមានមេរៀនណាមិនសូវយល់ ស្រួលខលសួរ... រដ្ឋាមិនប្រកាន់ណាអី...??
រដ្ឋា : ខ្ញុំថារក្សាសុំេលខទូរស័ព្ទរបស់លោកគ្រូ ហើយខលសួរគាត់គឺច្បាស់ជាងខ្ញុំ... (អូយ ចុក...) ហាហាហ និយាយលេងទេ នែសលេខរបស់ខ្ញុំ ទើបហ្នឹងទិញ...
ខ្ញុំ : បាទ... អរគុណ... ហាហាហ រំភើបចង់ហោះ... គេឲ្យលេខ Smart ទៀត... ត្រូវប៉ាន់ហើយតា៎ខ្ញុំ (ពេលហ្នឹង Smart អត់ទាន់បិទនាទី Free អេ៎)
ខ្ញុំចាប់ផ្តើមចេះនិយាយទូរស័ព្ទពេលយប់ជាមួយរដ្ឋា... ពណ៌នាពីរដ្ឋាបន្តរ... តាមពិតរដ្ឋាក៏ជាសិស្សថ្នាក់ទី១២ ដូចខ្ញុំដែរ... គ្រាន់តែសាលាខុសគ្នា ខ្ញុំរៀននៅបាក់ទូក ឯរដ្ឋារៀននៅសន្ធរមុក... ពេលបាននិយាយទូរស័ព្ទជាមួយគេបានស្គាល់គេកាន់តែច្បាស់... គេគឺជាកូនអ្នកមានស្តុកស្តម្ភម្នាក់... ពុទ្ធោរអើយមិនដឹងណាណីទេខ្ញុំ... ប៉ុន្តែរដ្ឋាមិនដែលមានចរឹកឆ្មើងឆ្មៃ មើលងាយអ្នកណាម្នាក់ឡើយ... ចំនុចនេះហើយដែលខ្ញុំពេញចិត្ត...

ចាប់តាំងពីបាននិយាយទូរស័ព្ទជាមួយគ្នាមក យើងទាំង២នាក់ចាប់ផ្តើមយល់ចិត្តគ្នាកាន់តែច្រើន ធ្វើឲ្យខ្ញុំមានចិត្តក្លាហានសារភាពស្នេហាចំពោះរដ្ឋា... ហើយរដ្ឋាក៏ទទួលយកខ្ញុំវិញដែរ... មិនយូរប៉ុន្មានយើងទាំងពីរអ្នកក៏ក្លាយជាគូរសង្សារ... (ដោយមិនបានឲ្យម៉ាឡាដឹង... Lol) ចាប់តាំងពីបានស្រលាញ់គ្នាមក ជីវិតខ្ញុំហាក់ដូចជាផ្លាស់ប្តូរ រៀងចេះដឹង និងគិតគូបានវែងឆ្ងាយជាងមុន លែងឡប់ៗដូចមុនទៀតហើយ... កាត់ទៅតាមសង្សារខ្លះៗហើយ... ចំពោះការសិក្សាក៏ល្អប្រពៃ ដោយមិនបានលូកឡំនឹងសេចក្តីស្នេហាដែលអាចក្លាយជាឧបសគ្គដល់ការសិក្សារបស់ពួកយើងទេ... រាល់ពេលដែលនិយាយទូរស័ព្ទពួកយើងសួរនាំសុខទុកគ្នាផង រដ្ឋាពន្យល់មេរៀនខ្ញុំផង ហើយរដ្ឋាតែងតែទាមទារឲ្យខ្ញុំនិយាយជាភាសាអង់គ្លេសរាល់ពេលដែលយើងសន្ទនាតាមទូរស័ព្ទ ដើម្បីឲ្យស្ទាត់នូវភាសានឹងទម្លាប់មាត់ផង... គិតទៅសេចក្តីស្នេហាយើងពិតជាមានប្រយោជន៍ណាស់ មិនខាតបង់ទទេៗទេ... ហើយពួកយើងក៏ខំប្រឹងប្រែងរៀនសូត្រណាស់ដែរ ព្រោះឆ្នាំនេះជាឆ្នាំប្រលងផង... ដោយពេលទំនេរពីម៉ោងសិក្សាសាលារដ្ឋ រដ្ឋាបានណែនាំម៉ោងរៀនគួរល្អៗដល់ខ្ញុំ ហើយពួកយើងបណ្តើរគ្នាទៅរៀនយ៉ាងត្រសង... ធ្វើឲ្យប្រុសៗច្រណែនខ្ញុំមិនស្ទើរទេដែលបានសង្សារស្អាត... ហាហាហ... សំណាងណាស់ខ្ញុំបានសង្សារស្អាតហើយរៀនពូកែទៀត សូម្បីអ្នកនិពន្ធនឹងក៏ច្រណែនខ្ញុំដែលមើលទៅ ព្រោះដូចជាលឺថាអត់សង្សារផង... Lol ចូលសាច់រឿងវិញ... ពេលវេលាពិតជាដើរទៅលឿនណាស់ កាលបរិច្ឆេទប្រលងសញ្ញាបត្រទុតិយភូមិបានខិតជិតចូលមកដល់ហើយ អារម្មណ៍ខ្ញុំភ័យផង អរផង... ប៉ុន្តែមិនសូវជាភ័យណាស់ណា ព្រោះអូនរដ្ឋានៅជិតខ្ញុំជានិច្ច នាងនៅចាំជួយលើកទឹកចិត្តខ្ញុំគ្រប់ពេលវេលា... ប៉ុន្តែគ្រោះអកុសលក៏បានមកដល់ អ្វីដែលខ្ញុំតែងតែព្រួយបារម្ភតាំងតែពីចាប់ផ្តើមស្រលាញ់រដ្ឋាដំបូងនោះឥឡូវវាបានកើតឡើងពិតប្រាកដមែន... ជិតដល់ពេលប្រលងយើងនូវតែនិយាយទូរស័ព្ទជាមួយគ្នាដដែល ប៉ុន្តែចៃដន្យអី ជិតដល់ថ្ងៃប្រលងឪពុក ម្តាយរបស់រដ្ឋាក៏ចង់ដឹងការសិក្សារបស់កូនដែរ ក៏ជាហេតុធ្វើឲ្យគាត់ដឹងពីការនិយាយទូរស័ព្ទរវាងយើងទាំងពីរ ហើយក៏ពួកគាត់ដឹងពីទំនាក់ទំនងរបស់យើងផងដែរ... ឪពុកម្តាយរដ្ឋាខឹងខ្លាំងណាស់ពេលដឹងអំពីរឿងនេះ គាត់សម្រេចចិត្តឲ្យរដ្ឋាឈប់ទាក់ទងជាមួយខ្ញុំ... នាងមិនព្រមទេហើយបដិសេដដាច់អហង្ការ... ទាំងនេះក៏ដើម្បីចង់ឲ្យកូនស្រីគាត់ល្អ ខ្លាចស្នេហាប៉ះពាល់ដល់ការសិក្សារបស់កូនស្រីគាត់ ទាំងអស់នេះខ្ញុំយល់... ទុកលំបាក់របស់ខ្ញុំពេលនេះធំណាស់ធំលើសអ្វីៗទាំងអស់ ជិតប្រលងបាក់ឌុបផង ឃ្លាតឆ្ងាយពីសង្សារបណ្តូលចិត្តផង រកគិតអ្វីក៏មិនត្រូវ... ប៉ុន្តែទោះជាយ៉ាងណាក៏ពួកយើងមិនរុញរាដែរ... ព្រោះពួកយើងធ្លាប់សន្យាគ្នាថា យើងស្រលាញ់គ្នាដោយមិនគិតពីឧបសគ្គធំយ៉ាងណានោះទេ គឺយើងនៅតែស្រលាញ់គ្នារហូត... ហើយត្រូវពុះពារគ្រប់ជំហានដែលយើងបានកំណត់គ្នារួចហើយ បើយើងស្រលាញ់គ្នាគឺគ្មានអ្នកណាបំបែកយើងបានឡើយ... ខ្ញុំនៅចាំពាក្យរដ្ឋាដែលតែងលើកទឹកចិត្តខ្ញុំជានិច្ច... ដូច្នេះខ្ញុំចាប់ផ្តើមមានកំលាំងចិត្តឡើងវិញដើម្បីសម្រេចនូវជំហានទី១របស់យើងគឺប្រលងឲ្យជាប់បាក់ឌុប... ថ្ងៃប្រលងបានមកដល់ ខ្ញុំដូចអត់មានអារម្មណ៍ក្នុងខ្លួនសោះ... ប៉ុន្តែចេះតែមានសំលេងអ្វីម្យា៉ងមកដាស់តឿនខ្ញុំគ្រប់ពេលវេលា... ការប្រលងសញ្ញាបត្រទុតិយភូមិបានបញ្ចប់ទៅ... ឯលទ្ធផលក៏ទទួលបានជាទីគាប់ចិត្តដែរ ថ្វីត្បិតមិនបានល្អណាស់ ក៏ខ្ញុំរីករាយនឹងទទួលយកដែរ ព្រោះពេលប្រលងខ្ញុំឆ្លងកាត់ទុកលំបាកច្រើនណាស់... និយាយពីរដ្ឋាវិញ មកដល់ថ្ងៃនេះខ្ញុំនៅតែមិនអាចទាក់ទងនាងបានដដែល... ប៉ុនែ្តខ្ញុំមិនអស់សង្ឃឹមទេ... ខ្ញុំនៅតែស្វែងរកនាងរហូត...
មកដល់ថ្ងៃមួយខ្ញុំកាន់តែពិបាកចិត្តទ្វេរដង... ដោយបានជួបមិត្តភក្តិរបស់រដ្ឋា ក៏បានសួរនាំពីរដ្ឋា... គេបានប្រាប់ថារដ្ឋាត្រូវប៉ាគេបញ្ជូនទៅសិក្សាបន្តរនៅអាមេរិកបន្ទាប់ពីប្រកាស់លទ្ធផលប្រលងហើយភ្លាមៗម៉្លេះ... ពុទ្ធោអើយ... ខ្ញុំត្រូវចប់ហើយមែនទេ..?? មិនចប់ទេ... ខ្ញុំមិនដែលបោះបង់ឧត្តមគតិខ្ញុំចោលទេ... ខ្ញុំនៅតែខំប្រឹងពុះពារគ្រប់ឧបសគ្គដែលយើងសន្យាជាមួយគ្នាទាំងអស់ ហើយខ្ញុំជឿថាគូព្រេងវាមិនព្រាត់ទេ... ឥឡូវមកដល់ជំហានទី២ហើយត្រូវចាប់យកជំនាញ... ខ្ញុំបានចូលរៀនមហាវិទ្យាល័យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច... ហើយឆ្លៀតពេលទំនេរជួយមើលការខុសត្រូវការងាររកស៊ីបន្តិចបន្តួចរបស់ឪពុកម្តាយខ្ញុំ យូៗទៅខ្ញុំក៏ស្ទាត់ជំនាញខាងរកស៊ី បន្ទាប់មកក៏មានបងប្អូនជីដូនមួយបបួលបណ្តាក់ទុនរកស៊ី ការងារជំនួញរបស់ខ្ញុំក៏កាន់តែល្អប្រសើរ ទីបំផុតខ្ញុំបានក្លាយជាប្រធានក្រុមហ៊ុនទាំងវ័យក្មេង...
ពេលវេលាចេះតែកន្លងទៅ ៤ ឆ្នាំក្រោយមក...
រវល់តែកាងាររកស៊ីខ្ញុំមិនដែលមានពេលគិតពីរឿងស្នេហាអ្វីទេ... ប៉ុន្តែខ្ញុំក៏នៅនឹករដ្ឋាខ្លាំងណាស់ដែរ... ឥឡូវនេះខ្ញុំជោគជ័យ២ជំហានហើយ... ហើយខ្ញុំក៏សង្ឃឹមរដ្ឋាដូចខ្ញុំដែរ...
ថ្ងៃឆ្លងឆ្នាំបានមកដល់ មិត្តភក្តិខ្ញុំបានបបួលខ្ញុំទៅពិធីជប់លៀងសួស្តីឆ្នាំថ្មីនៅសណ្ឋាគារកាំបូឌីយាណា ខ្ញុំមិនដែលបានចូលរួមពិធីចឹងៗយូរមកហើយ... ពីធីប្រារព្ធឡើងយ៉ាងអធិកអាធម... តែខ្ញុំវិញបែជាស្រងូតស្រងាត់ ព្រោះស្រមៃថាបើបានកាន់ដៃរដ្ឋាមក មិនដឹងអស្ចារ្យយ៉ាងណាទេ... កំពុងតែស្រមើលស្រមៃស្រាប់តែឈឺនោម... ល្បលយ៎... កំពុងរូមេនទិកផង... ក៏ដើរទៅបន្ទប់ទឹក ចៃដន្យអីទៅបុកជាមួយនារីម្នាក់ដួលបះជើង... ខ្ញុំក៏ជួយលើកនាងមក ហើយសុំទោសឡើងញាប់មាត់ ពេលងាកមក ស្រាប់តែខ្ញុំភ្ញាក់ក្រញាង... ខ្ញុំដូចធ្លាប់ស្គាល់អ្នកនាង... អូហូ៎... ម៉ាឡាទេតើ... ឥឡូវស្គមហើយ ស្អាតម៉្លេះ...??
ម៉ាឡា : យី... រក្សាមែន...???
ខ្ញុំ : រក្សាហើយថា មិនរក្សា...!! សុខ សប្បាយទេម៉ាឡា...??
ម៉ាឡា : ចា៎ សុខធម្មតាទេ...??
និយាយមិនទាន់ចប់ផងគូដណ្តឹងម៉ាឡាមកគ្រាហ៌ ម៉ាឡាបន្តពីខ្ញុំ...
ម៉ាឡា : នេះគូដណ្តឹងខ្ញុំ ខ្ញុំជិតរៀបការហើយ រក្សានៅប្រើលេខទូរស័ព្ទដដែលតា៎អី ?? ខ្ញុំស្រួលអញ្ជើញសំបុត្រ...
ខ្ញុំ : បាទ ប្រើលេខដដែលទេ... កុំភ្លេចអញ្ជើញខ្ញុំណា... និយាយចប់ខ្ញុំក៏បន្តទៅបន្ទប់ទឹកទៅ...
គិតទៅសូម្បីតែម៉ាឡាពីមុនគ្នាមិនស្អាត ឥឡូវគ្នាផ្លាស់ប្តូរអស់ ហើយថែមទាំងមានគូដណ្តឹងសង្ហារទៀត... នៅឡើយតែខ្ញុំនៅរង់ចាំរដ្ឋាសូម្បីលេខទូរស័ព្ទក៏មិនហ៊ានប្តូរដែរ គឺដើម្បីរងចាំនាងខលមកម្នាក់គត់... កំពុងអង្គុយគិតម្នាក់ឯងមិត្តភក្តិខ្ញុំអូសដៃខ្ញុំឡើងរាំបទស្ល៊ូ អីយាស់វាចង់ធ្វើអីវាចេះ...?? ប្រុសៗដូចគ្នាសោះហ្នឹងណា... ខ្ញុំអេះអុញមិនព្រមឡើង វាអូសខ្ញុំទៅទាល់តែបាន ចង់ខ្មាសគេដែរហ្នឹងណា... ពេលដល់កន្លែងរាំវាដើរចេញមកវិញ ទុកខ្ញុំនៅម្នាក់ឯង ខ្ញុំងាកឆ្វេងស្តាំចង់ខ្មាសគេដែរ ស្រាប់តែលេចចេញនារីម្នាក់ដែលខ្ញុំឃើញហើយចង់ស្រក់ទឹកភ្នែក គឺរដ្ឋាបណ្តូលចិត្តខ្ញុំមកដាក់ដៃលើស្មា និងកាន់ដៃខ្ញុំរាំ... ខ្ញុំពិតជារំភើបណាស់ គិតថាខ្លួនឯងយល់សប្តិទេដឹង?? លួចក្តិចខ្លួនឯង២-៣ដងទៀត ហើយរដ្ឋាក៏ឱនមកខ្សិបសួរខ្ញុំថា...
រដ្ឋា : បង សុខសប្បាយជាទេ ?? មាន នឹកអូនទេ...?? អូនទើបចុះយន្តហោះម្សិលមិញនេះទេ... អូននឹកបងខ្លាំងណាស់...
ខ្ញុំរំភើបឡើងស្រក់ទឹកភ្នែក... ហើយឆ្លើយទៅវិញថា...
ខ្ញុំ : បងនឹកអូនខ្លាំងណាស់... ប៉ុន្មានឆ្នាំនេះបងមិនដែលគេងលក់ស្រួលទេ... ហេតុអ្វីអូនមិនឲ្យដំណឹងបងសោះចឹង...?? ស្អប់អូនឯងណាស់ (ធ្វើ Cute អីណា...)
តាមពិតរដ្ឋាគេបានដឹងពីសុខទុកខ្ញុំរហូតហ្នឹង... ព្រោះគេទាក់ទង់ជាមួយមិត្តភក្តិខ្ញុំរហូត ដោយមិនឲ្យមិត្តភក្តិខ្ញុំប្រាប់ខ្ញុំទេ... គិតទៅគូព្រេងវាមិនព្រាត់មែន រដ្ឋាបានបញ្ចប់ការសិក្សា ត្រលប់មករស់នៅខ្មែរវិញហើយ... ខ្ញុំក៏ឲ្យឪពុក ម្តាយខ្ញុំចូលស្តីដណ្តឹងរដ្ឋា ហើយឪពុកម្តាយរដ្ឋាក៏គាត់មិនថាអីដែរ ហើយពួកយើងក៏បានរៀបការ ទីបំផុតយើងបានសម្រេចជំហានទី៣ជាមួយគ្នាមែនគឺបង្កើតគ្រួសារ ហើយយើងក៏រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលតរៀងទៅ... ៕

សូមអរគុណ ចំពោះការចំនាយពេលវេលា ក្នុងការអានរឿងប្រលោមលោករបស់ខ្ញុំ...
No comments:
Post a Comment